ភ្នំពេញពីមុនមិនដូចឥឡូវ

ក្នុងអំឡុងវិស្សមកាលឆ្នាំនេះ ខ្ញុំបានត្រឡប់ទៅលេងផ្ទះនៅទីក្រុងភ្នំពេញបានមួយរយៈធំ
គួរសមដែរ។ មានថ្ងៃមួយនោះ ស្រាប់តែមានធ្លាក់មួយមេយ៉ាងធំលាយឡំជាមួយផ្លេតប
ន្ទោរនិងរន្ទះគួរឲ្យខ្លាចមែនទែនតាមខ្ញុំចាំបានប្រហែលនៅចុងខែមេសាហើយមើលទៅ។
មិនគួរឲ្យជឿប្រមាណជាមួយម៉ោងក្រោយមកស្រាប់តែផ្លូវថ្នល់មុខផ្ទះរបស់ខ្ញុំក្លាយទៅ
ជាអូរឬសិងទៅជាស្ទឹងធ្វើឲ្យខ្ញុំនិងឳពុកក្មេកប្រញាប់ប្រញាល់ទាញការុងខ្សាច់មកទប់ទឹក
កុំឲ្យហូរក្នុងផ្ទះ។ ចំណែកឯចររាចរណ៍វិញ អ្នកបើកឬជិះកង់ ម៉ូតូ ឡាននិងយានជំនិះ
ផ្សេងៗកំពុងប្រញាប់ប្រញាល់នាំគ្នារកផ្លូវណាដែលនៅគោកឬមានទឹកលិចតិចដើម្បីធ្វើ
ដំណើរឆ្ពោះទៅផ្ទះរៀងៗខ្លួន។ មិនគួរជឿទាល់តែសោះ កម្រិតទឹកនៅលើផ្លូវ តាមខ្ញុំ
ស្មានប្រហែលជាពី៤០ទៅ៥០ស.ម.ហើយមើល៎ទៅ ព្រោះកម្រិតទឹកនោះស្ទើរលិចកប់
ផ្លាកលេខឡានទៅហើយ។ បើតាមពត៌មានបន្ថែមពីប្អូនប្រុសរបស់ខ្ញុំ ទឹកលិចស្ទើរគ្រប់
ផ្លូវទូទាំងរាជធានីភ្នំពេញ ធ្វើឲ្យចរាចរណ៍ត្រូវស្ទះគ្រប់ទីកន្លែង។ ជាឧទាហរណ៍ ប្អូន
ប្រុសរបស់ខ្ញុំបានជាប់ស្ទះចរាចរណ៍ប្រមាណជិត២ទៅ៣ម៉ោងទើបជិះម៉ូតូមកដល់ផ្ទះ
នោះគ្រាន់តែពីផ្តុំពេទ្យកាលម៉ែតមកដល់ផ្តុំមេភ្លើងលូរទឹកស្អុយប៉ុណ្ណោះ។ លើសពីនេះ
ហាក់ដូចជាត្រូវចំម៉ាច់តែម្តងនឹងសុភាសិតបច្ចុប្បន្ន ដែលអ្នកមួយចំនួននិយាយលេងថា
“ក្រោយភ្លៀង ផ្លូវលិចទឺក” ។ នេះហើយ “ភ្នំពេញពីមុនមិនដូចឥឡូវ”!!!!។

ផ្លូវបែកជាបួនមុខពេទ្យមេគង្គលើបណ្តោយផ្លូវត្រសក់ផ្អែម

6 Responses to ភ្នំពេញពីមុនមិនដូចឥឡូវ

  1. វិចិត្រ និយាយថា ៖

    មក​ពី​យើង​ចង់​ប្រជែង​ជា​មួយ​ក្រុង​វេនីស របស់​អ៊ីតាលី។

  2. ជីវិតអមតៈ និយាយថា ៖

    បើសិនជាអាជាធរក្រុងបង្កើតទូកអ៊ំថែមទៀត
    ប្រហែលជាអាចទាក់ទាញទេសចរណ៍បានច្រើនណាស់ណា៎!

  3. អគ្គលីបុត្រ និយាយថា ៖

    ពេលខ្លះ​ខ្ញុំ​ជិះ​វាង​ចង់​ជុំវិញ​ អំពេញ ដើម្បី​ជិះ​មកផ្ទះ! ពេលខ្លះ រលត់​ម៉ូតូ រុញចង់ដាច់​ខ្យល់!

  4. Sophat និយាយថា ៖

    អរគុណ​ដែល​បានដាក់​រូប​នេះ។ មិន​គួរ​ឲ្យ​ជឿ​ថា​ផ្លូវ​កែង​ត្រង់ផ្លូវ​ត្រសក់ផ្អែម​​នេះ​នៅ​លិច​ដដែលតាំង​ពី​ខ្ញុំ​បែក​ពី​ស្រុក​រយៈ​ពេល​២​ឆ្នាំ​នេះ។ តែសម្រាប់​ខ្ញុំ​ដូចជា​មិន​ភ្ញាក់​ផ្អើល​ទេ ព្រោះ​តាំង​ពី​ស្គាល់​កន្លែង​នោះ​មក​ឃើញ​តែ​លិច​អញ្ចឹង។ មើល​ទៅ​យើង​ជា​អ្នក​ជិត​ខាង​គ្នា​ដែរ។

  5. Best for you និយាយថា ៖

    ខ្ញុំមានដំណឹងថ្មីមកប្រាប់

  6. សំណាង និយាយថា ៖

    មិនទេអាជ្ញាធរកំពុងវាស់រកកម្រិតទឹកលិច ថាតើវាលិចដល់កម្រិតណាហើយមើល៎ទៅ? ហេតុដូច្នេះទ្រាំៗ សិនទៅ!!!! ព្រោះកំពុងអភិវឌ្ឈន៍!!!ហាហាហា!!!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: