ភ្ញៀវទេសចរនៅតំបន់សៀមរាបអង្គរថយចុះ១៤%

ភ្ញៀវទេសចរណ៍កំពុងអង្គុយរងចាំមើលថ្ងៃអស្តង្គតពីលើភ្នំបាខែង

ភ្ញៀវទេសចរណ៍កំពុងអង្គុយរងចាំមើលថ្ងៃអស្តង្គតពីលើភ្នំបាខែង

ភ្ញៀវទេសចរនៅតំបន់សៀមរាបអង្គរថយចុះ១៤%

ក្រសួងទេសចរណ៍អំពាវនាវឱ្យសេវាកម្មនានាបន្ធូរបន្ថយតំលៃ

រាជធានីភ្នំពេញ ៖ នៅសណ្ឋាគារអង្គរសេនជូរី ខេត្ដសៀមរាប កាលពីព្រឹកថ្ងៃទី៣ មិថុនា មាន
បើកកិច្ចប្រជុំស្ដីពីសភាពការណ៍ទេសចរណ៍បច្ចុប្បន្ន ក្រោមអធិបតីភាពលោកថោង ខុន រដ្ឋមន្ដ្រី
ក្រសួងទេសចរណ៍ អមដោយលោក ប៊ុន ថាឫទ្ធិ អភិបាលរងខេត្ដសៀមរាប និងមានការចូលរួម
ពីបណ្ដាអង្គភាពស្ថាប័នពាក់ ព័ន្ធគ្រប់ផ្នែក ព្រមទាំងសមាគមទេសចរណ៍ម្ចាស់សណ្ឋាគារផ្ទះ
សំណាក់ប្រមាណ៣០០នាក់ ។

តាមរបាយការណ៍លើកឡើងដោយលោក ង៉ូវ សេងកាក់ អនុប្រធានមន្ទីរទេសចរណ៍ខេត្ដ
សៀមរាប បានឱ្យដឹងថា ខេត្ដសៀមរាបនៅឆ្នាំ២០០៨ សរុបភ្ញៀវទេសចរមានចំនួន
២.២២៥.១៣៤នាក់ បើប្រៀប ធៀបឆ្នាំ២០០៧ (១.៩៩៦.២៩៥នាក់) កើនឡើង ១២,៩៦% ក្នុង
នោះភ្ញៀវទេសចរអន្ដរជាតិចំនួន ១,០៥៩.៨៧០នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០០៧
(១.១០៤.០៦៩នាក់) ថយចុះ៤% ។ ភ្ញៀវទេសចរ ជាតិចំនួន ១. ១៩៥.២៦៤នាក់បើប្រៀបធៀប
ឆ្នាំ២០០៧ (៨៩២.២២៦នាក់) កើនឡើង៣៣% ។

ដោយឡែកសំរាប់៤ខែដើមឆ្នាំ២០០៩នេះ ខេត្ដសៀមរាបទទួលបានភ្ញៀវទេសចរ សរុប
៩១០.៧៣៤នាក់ ក្នុងនោះភ្ញៀវទេសចរអន្ដរជាតិ មានចំនួន៣៨៤.៦២៩នាក់ បើប្រៀបធៀបទៅ
នឹងឆ្នាំ២០០៨ (៤៤៧.៤៩៥ នាក់) មានការថយចុះ១៤% ។ ភ្ញៀវទេសចរជាតិមានចំនួន
៥២៦.១០៥នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ ២០០៨ (៤៥០.៨២៩នាក់) មានការកើនឡើង
១៦,៦៩%។
របាយការណ៍បានឱ្យដឹងទៀតថា ខេត្ដសៀមរាបមានសណ្ឋាគារ១១៧ ស្មើនឹង ៨.៦៧៥បន្ទប់
ក្នុងនោះអ្នក វិនិយោគបរទេស១៨សណ្ឋាគារ និងអ្នកវិនិយោគខ្មែរ៩៩ សណ្ឋាគារសរុបបុគ្គលិក
បំរើការងារ៦.៦៧៥នាក់ (ស្ដ្រី២.៧២០នាក់) និងកំពុងសាងសង់១៣សណ្ឋាគារ ស្មើនឹង
១.២៣៧បន្ទប់។
ផ្ទះសំណាក់មានចំនួន ២១២ស្មើនឹង២.៧៤៦បន្ទប់ ក្នុងនោះអ្នកវិនិយោគបរទេស៣១ផ្ទះ
សំណាក់ និងខ្មែរ១៨១ផ្ទះសំណាក់ សរុប បុគ្គលិកបំរើការងារ៩៦៤នាក់ (ស្រី៦២២នាក់) ។
ភោជនីយដ្ឋាន១១៤ ក្នុងនោះអ្នកវិនិយោគបរទេស៥១ កន្លែង និងខ្មែរ៦៣កន្លែង មានបុគ្គលិក
បំរើការងារ១.៨២៥នាក់ (ស្រី១.១២៣នាក់) ។
លោកង៉ូវ សេងកាក់ បានបញ្ជាក់ថា មន្ទីរទេសចរណ៍ខេត្ដបានបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍
១១វគ្គសរុបចំនួន ៣.៤៤៧នាក់។ ម៉ាស្សាមានចំនួន៣៣កន្លែង បុគ្គលិកសរុប៤៦៦នាក់
(ស្រី៣៨៧នាក់)។ ថ្លែងសំណេះសំណាលក្នុងឱកាសនោះ លោកថោង ខុន រដ្ឋមន្ដ្រីក្រសួង
ទេសចរណ៍បានឱ្យដឹងថា វិបត្ដិ សេដ្ឋកិច្ចពិភពលោក បាននិងកំពុងបោកបក់ឆ្លងកាត់ពីអា
មេរិកចូលមកអឺរ៉ុប ហើយបន្ដដល់អាស៊ី ។ ជាមួយ គ្នានេះ វិស័យទេសចរណ៍នៅកម្ពុជាក៏បាន
រងផលប៉ះពាល់នូវវិបត្ដិនេះផងដែរ បូកផ្សំជាមួយវិបត្ដិនយោ បាយនៅប្រទេសថៃផងនោះ។
លោករដ្ឋមន្ដ្រីបញ្ជាក់ថា ភ្ញៀវទេសចរអន្ដរជាតិ ដែលចូលមកកម្ពុជាតាមច្រក ប្រទេសថៃ ទាំង
ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសមាន៣៥% ចំណែកច្រកប្រទេសវៀតណាមពីមុន៣២% ឥឡូវ
ឡើងដល់៣៤% ប្រហាក់ប្រហែលប្រទេសថៃដែរ មានន័យថា ភ្ញៀវទេសចរបានប្ដូរទិសដៅ
ក្នុងការចូលមកទស្សនាកម្ពុជា ។
នៅក្នុងដំណាក់កាលបច្ចុប្បន្ននេះ ភ្ញៀវទេសចរនៅខេត្ដសៀមរាបមានការធ្លាក់ចុះ ពោលគឺ៤ខែ
ដើមឆ្នាំ ២០០៩ ធ្លាក់ចុះ១៤% ខណៈនៅភ្នំពេញកើនឡើង១២%។ ដើម្បីជួយស្ដារខេត្ដ
សៀមរាបឡើងវិញ គឺ យើងត្រូវចូលរួមទាំងអស់គ្នា ហើយជាយុទ្ធសាស្ដ្រគឺយើងបានបើកច្រក
ខេត្ដព្រះសីហនុ ទាំងផ្លូវទឹក និង ផ្លូវអាកាស ដែលព្រលានយន្ដហោះនៅខេត្ដព្រះសីហនុ
គ្រោងនឹងសម្ពោធដំណើរការនៅខែកក្កដា ខាងមុខ នេះហើយ ។ ភ្ញៀវទេសចរដែលមកតាម
ខេត្ដព្រះសីហនុមាន៤០% ចង់មកលេងអង្គរវត្ដ។ ជាមួយគ្នានេះ ដែរ លោកថោង ខុន បាន
អំពាវនាវសូមឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជួយបន្ធូរបន្ថយតំលៃនៃការចុះផ្សាយ និងសុំ
ឱ្យសណ្ឋាគារ ឬផ្ទះសំណាក់នៅទីនេះ (សៀមរាប) ជួយបញ្ចុះតំលៃផងដែរ។ លោករដ្ឋមន្ដ្រី
បានលើក ឡើងថា ក្រសួងទេសចរណ៍មានយុទ្ធសាស្ដ្រ៥ចំណុច ទី១-គឺការផ្សព្វផ្សាយ
ទី២-ការសំរួលការធ្វើដំណើរ និងការដឹកជញ្ជូន ទី៣-ការបញ្ចុះតំលៃដើម្បីទាក់ទាញភ្ញៀវ
ទី៤-ពង្រឹងគុណភាពផលិតផលទេសចរណ៍ និង ទី៥-ជំរុញឱ្យមានទេសចរណ៍ក្នុងស្រុក
ឱ្យបានកាន់តែប្រសើរឡើងថែមទៀត ។ ក្នុងឱកាសនោះដែរ ក៏មាន ការជជែកពិភាក្សា
និងការលើកឡើងរបស់ផ្នែកឯកជនស្ដីពីភាពអសកម្មមួយចំនួន ពាក់ព័ន្ធនឹងវិស័យ
ទេសចរណ៍នេះ សំដៅធ្វើយ៉ាងណា កុំឱ្យភ្ញៀវទេសចរអន្ដរជាតិដែលបានមកទស្សនានៅ
កម្ពុជា មានការអាក់អន់ ស្រពន់ចិត្ដ ដែលកន្លងមកនេះ គេតែងសង្កេតឃើញនូវភាពអវិជ្ជមាន
មួយចំនួនបានកើតឡើង នៅតាម ច្រកទ្វារអន្ដរជាតិប៉ោយប៉ែត បង្កឡើងដោយសមត្ថកិច្ចពាក់
ព័ន្ធដែលខ្វះភាពរួសរាយរាក់ទាក់ និងបង្កបញ្ហា ផ្សេងៗជាច្រើនទៀត ។
(អត្ថបទស្រង់ចេញទាំងស្រុងពីកាសែតកោះសន្តិភាពចុះឆ្នាំទី៤២ លេខ៦៦៦៨
ថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០០៩)
___________________
ប្រភពបន្ថែម ៖
កាសែតកោះសន្តិភាព

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: