នំលម្អងរំចេកឬដណ្តប់ភួយ

05

នំលម្អងរំចេកឬដណ្តប់ភួយ

ថ្ងៃនេះ អ៊ុំរបស់ខ្ញុំបានធ្វើនំម្យ៉ាង មានឈ្មោះថានំលម្អងរំចេក ឬនំដណ្ដប់ភួយនៅផ្ទះរបស់
គ្រួសារខ្ញុំឯក្រុងភ្នំពេញ។ ដោយនំនេះមានឈ្មោះគួរឲ្យចាប់រម្មណ៏ ខ្ញុំបានគិតក្នុងចិត្តថា
ប្រហែលគ្រឿងផ្សំរបស់វាលាយផ្សំជាមួយលម្អងផ្ការំចេក[1]  ឬធាតុណាមួយនៃដើមរំចេក
នេះហើយមើល៎ទៅ ក្នុងន័យឲ្យមានឱជារស់ឬមានក្លិនគួរឲ្យចង់ញ៉ាំ!!! តែផ្ទុយទៅវិញ
បន្ទាប់ពីបានជជែកដេញសួរមួយសន្ទុះជាមួយគ្នាមក នំនេះគ្មានចំណែកណាមួយនៃដើម
រំចេកមកផ្សំជាមួយទល់តែសោះ គឺគេ(ប្រហែល)ប្រៀបធៀបទៅនឹងផ្ការំចេកដែលមាន
ផ្កាពណ៌សនិងចេញជាខ្ព[2]  មានដុំលម្អងធំៗក្នុងស្រទាប់ ក្លិនក្រអូបឆ្អិតទៅវិញ។

បើដូច្នោះ តើនំលម្អងរំចេក ឬនំដណ្ដប់ភួយ[3] នេះជានំបែបណាទៅ?

នំលម្អងរំចេកជានំម្យ៉ាងដែលបច្ចុប្បន្នកម្រនឹងឃើញឬលក់នៅលើទីផ្សារសាធារណៈឬនៅ
តាមដងផ្លូវក្នុងភូមិស្រុកទៀតណាស់។ នំនេះមានរស់ជាតិផែ្អមឆ្អិតនិងឆ្ងាញ់ពិសា,  មាន
រូបរាងទ្រវែងមូលប្រមាណមួយចង្អាមកូនក្មេងនិងទំហំប៉ុនមេដៃមនុស្សចាស់ ឬធំទ្រឹស្តិ
ជាងនេះបន្តិច, មានពណ៏សក្បោះដូចផ្ការំចេកដែលបានពោលខាងលើមកនិងអាចរក្សា
ទុកបានយូរទៀតផង។ ស្នូលរបស់វាច្របាច់កូរលាយផ្សំគ្នាពីផ្លែដូងចាស់ល្មមដែលកុះរួច,
ល្ង, ស្ករស ឬស្ករត្នោត និងពេលខ្លះគេបន្ថែមសណ្ដែកដី ដើម្បីឲ្យមានកាន់ឆ្ងាញ់មួយ
កម្រិតទៀត។ រីឯសំបក់រុំស្នូលនេះវិញធ្វើឡើងពីម្សៅអង្ករដំណើបដែលបានត្រាំមួយសន្ទុះ
និងបុកឬកិនដោយម៉ាស៊ីនឲ្យបានម៉ត់ល្អតែម្តង។  ម្សៅអង្ករដំណើបដ៏ម៉ត់ល្អនេះ ត្រូវយក
ទៅរោយក្នុងខ្ទះកំពុងក្ដៅដោយប្រើតម្រង់ ឬស្បៃ រួចក្របមួយសន្ទុះ ទើបយកស្នូលដាក់
ចូលរុំយកតែម្តងជាការស្រេច៕

ការបរិយាយខាងលើនេះ វាហាក់ដូចជាគ្មានអ្វីគួរឲ្យលំបាកទល់តែសោះ ប៉ុន្តែផ្ទុយទៅវិញ
នំនេះត្រូវការភាពអត់ធ្មត់និងផ្ចិតផ្ចង់បន្តិចទើបអាចទៅរួច។ ជាឧទាហរណ៍  ដើមឡើយ
នៅឯស្រុកព្រៃកប្បាសក្នុងខេត្តតាកែវ ភូមិស្ពៃនិងភូមិត្រពាំងទា មានមនុស្សម្នារស់នៅ
ទីនេះមួយចំនួនធំតែងតែធ្វើនំលម្អងលំចេកនេះក្នុងឱកាសពិធីបុណ្យផ្សេងៗ រីឯបច្ចុប្បន្ន
កម្រនឹងឃើញអ្នកភូមិធ្វើនំនេះទៀតណាស់ រហូតដល់ក្មេងៗមួយចំនួនស្ទើរភ្លេចឈ្មោះ
និងធ្ងល់ជាខ្លាំងពីរបៀបធ្វើយ៉ាងម៉េចទើបយកម្សៅអង្ករដំណាប់នេះមករុំបានទៀតផង?
និយាយទៅនិយាយមក ខ្ញុំពិតជាមានសំណាងមែនទែនមិនគ្រាន់តែឃើញនិងជ្រាបពី
របៀបធ្វើទេ ថែមទាំងបានញ៉ាំនំដ៏មានរស់ជាតិនេះទៀតពីដៃអ្នកភូមិជើងចាស់ គឺអ៊ុំរបស់
ខ្ញុំផ្ទាល់តែម្តង។៚

ស្នូលនំធ្វើអំពីល្ងនិងដូង (ឆ្វេង) និងម៉្សៅដំណើប

ស្នូលនំធ្វើអំពីល្ងនិងដូង (ឆ្វេង) និងម៉្សៅដំណើប

របៀបធ្វើនំលម្អងរំចេក

របៀបធ្វើនំលម្អងរំចេក

អ៊ុំរបស់ខ្ញុំកំពុងអង្គុយធ្វើនំលម្អងរំចេក

អ៊ុំរបស់ខ្ញុំកំពុងអង្គុយធ្វើនំលម្អងរំចេក

នេះហើយ៎បាទ!!!នំលម្អងរំចេកឬដណ្តប់ភួយនោះ

នេះហើយ៎បាទ!!!នំលម្អងរំចេកឬដណ្តប់ភួយនោះ


[1] រំចេក   ស.  ( ន. )  (លាំច្យើក អ. ថ. លុ័មចៀក) ឈ្មោះ​ប្រទាល​ធំ ឬ​រុក្ខ​ជាតិ​មួយ​ប្រភេទ​​ ស្លឹក​វែង​ៗ មាន​បន្លា​នៅ​ហាម​ទាំង​ពីរ​ខាង ដើម​មាន​សាច់​សាញ​ជា​សរសៃ​ៗ មាន​ឫស​ដុះ​សំយុង ​ដូច​ជា​ពួរ ផ្កា​ចេញ​ជា​ខ្ព មាន​ដុំ​លំអង​ធំ​ៗ​ក្នុង​ស្រទាប់ ក្លិន​ក្រអូប​ឆ្អិត ស្លឹក​ប្រើ​ការ​ត្បាញ​កន្ទេល, សម្ពៀត ជាដើម​បាន :  កន្ទេល​រំចេក, សម្ពៀត​រំចេក ។

[2] ខ្ព  ( ន. )  សំណុំ​ផ្កា​ដូង, ផ្កា​ស្លា​ជាដើម : ផ្កា​ដូង​មួយ​ខ្ព, ផ្កា​ស្លា​មួយ​ខ្ព ។

[3] អ្នកភូមិស្ពៃ និងភូមិត្រពាំងទា ស្រុកព្រៃកប្បាស ខេត្តតាកែវហៅថានំដណ្ដប់ភួយ​ ឬនំលម្អងរំចេក។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: