គឹម វរលក្សកើតនៅថ្ងៃចន្ទ័ទី៣១ ខែមិគសិរ ព.ស.២៥៥១ ឬថ្ងៃចន្ទ័ទី៣១ ខែធ្នូ ឆ្នាំ២០០៧
វេលាម៉ោង ១០ .៣០នាទីព្រឹក នៅមន្ទីរពេទ្យកាលម៉ែត ក្រុងភ្នំពេញ។ ចំពោះឆ្នាំសត្វទាំង១២
របស់ខ្មែរវិញ វរលក្សកើតចំសត្វជ្រូក (ឬជ្រូកមាសចំពោះឆ្នាំសត្វក្នុងប្រក្រតិទិនចិន)។
តើឈ្មោះ “វរលក្ស” មានន័យដូចម្តេច?
“វរលក្ស” មកពីការផ្សំពាក្យពីរបញ្ចូលគ្នាគឺ “វរ” និង “លក្ស”។
- ពាក្យ “វរ” = “ពរ” មានន័យថា ប្រសើរ, ខ្ពស់ខ្ពស់, លើសលន់, ថ្លៃថ្លា; ជាចម្បង;
ដែលគួរប្រាថ្នា, គួរចង់បាន, គួរជ្រើសយក; ដែលគួរសូម,… ។
ឧទាហរណ៍ ៖ វរគុណ= គុណដ៏ប្រសើរ, វរបិតា= បិតាប្រសើរ,
វរមិត្ត= មិត្រប្រសើរ, វររាជ= ស្តេចប្រសើរ
- ពាក្យ “លក្ស” មានន័យថាសញ្ញាណឬលក្ខណៈដ៏ល្អប្រសើរនិងវៃឆ្លាត។ឧទាហរណ៍
ស្ត្រីគ្រប់លក្ខណ៍= ស្ត្រីដែលបរិបូណ៌ដោយលក្ខណៈល្អ។
ដូច្នេះ “វរលក្ស” មានន័យថា ជាស្រ្តីដែលមានលក្ខណៈសម្បត្តិដ៏ប្រសើរ និងប្រាជ្ញាវៃឆ្លាត។
ដោយសារសល់តែប៉ុន្មានម៉ោងប៉ុណ្ណោះឆ្នាំសកលចាស់២០០៧ត្រូវផ្លាស់ចូលឆ្នាំសកលថ្មី
២០០៨នោះ នៅក្នុងលិខិតចុះបញ្ជីជាតិ ខ្ញុំនិងក្រុមគ្រួសារបានសម្រេចចិត្តលើកទៅមុខមួយ
ថ្ងៃ ដោយសន្មត់យកថ្ងៃទី០១ ខែមករា ឆ្នាំ២០០៨ជាថ្ងៃកំណើតសម្រាប់ប្រើប្រាស់ជាផ្លូវការ ទូទៅវិញ។






