ភ្នំពេញពីមុនមិនដូចឥឡូវ

ខែមិថុនា 16, 2009

ក្នុងអំឡុងវិស្សមកាលឆ្នាំនេះ ខ្ញុំបានត្រឡប់ទៅលេងផ្ទះនៅទីក្រុងភ្នំពេញបានមួយរយៈធំ
គួរសមដែរ។ មានថ្ងៃមួយនោះ ស្រាប់តែមានធ្លាក់មួយមេយ៉ាងធំលាយឡំជាមួយផ្លេតប
ន្ទោរនិងរន្ទះគួរឲ្យខ្លាចមែនទែនតាមខ្ញុំចាំបានប្រហែលនៅចុងខែមេសាហើយមើលទៅ។
មិនគួរឲ្យជឿប្រមាណជាមួយម៉ោងក្រោយមកស្រាប់តែផ្លូវថ្នល់មុខផ្ទះរបស់ខ្ញុំក្លាយទៅ
ជាអូរឬសិងទៅជាស្ទឹងធ្វើឲ្យខ្ញុំនិងឳពុកក្មេកប្រញាប់ប្រញាល់ទាញការុងខ្សាច់មកទប់ទឹក
កុំឲ្យហូរក្នុងផ្ទះ។ ចំណែកឯចររាចរណ៍វិញ អ្នកបើកឬជិះកង់ ម៉ូតូ ឡាននិងយានជំនិះ
ផ្សេងៗកំពុងប្រញាប់ប្រញាល់នាំគ្នារកផ្លូវណាដែលនៅគោកឬមានទឹកលិចតិចដើម្បីធ្វើ
ដំណើរឆ្ពោះទៅផ្ទះរៀងៗខ្លួន។ មិនគួរជឿទាល់តែសោះ កម្រិតទឹកនៅលើផ្លូវ តាមខ្ញុំ
ស្មានប្រហែលជាពី៤០ទៅ៥០ស.ម.ហើយមើល៎ទៅ ព្រោះកម្រិតទឹកនោះស្ទើរលិចកប់
ផ្លាកលេខឡានទៅហើយ។ បើតាមពត៌មានបន្ថែមពីប្អូនប្រុសរបស់ខ្ញុំ ទឹកលិចស្ទើរគ្រប់
ផ្លូវទូទាំងរាជធានីភ្នំពេញ ធ្វើឲ្យចរាចរណ៍ត្រូវស្ទះគ្រប់ទីកន្លែង។ ជាឧទាហរណ៍ ប្អូន
ប្រុសរបស់ខ្ញុំបានជាប់ស្ទះចរាចរណ៍ប្រមាណជិត២ទៅ៣ម៉ោងទើបជិះម៉ូតូមកដល់ផ្ទះ
នោះគ្រាន់តែពីផ្តុំពេទ្យកាលម៉ែតមកដល់ផ្តុំមេភ្លើងលូរទឹកស្អុយប៉ុណ្ណោះ។ លើសពីនេះ
ហាក់ដូចជាត្រូវចំម៉ាច់តែម្តងនឹងសុភាសិតបច្ចុប្បន្ន ដែលអ្នកមួយចំនួននិយាយលេងថា
“ក្រោយភ្លៀង ផ្លូវលិចទឺក” ។ នេះហើយ “ភ្នំពេញពីមុនមិនដូចឥឡូវ”!!!!។

ផ្លូវបែកជាបួនមុខពេទ្យមេគង្គលើបណ្តោយផ្លូវត្រសក់ផ្អែម

ផ្លូវបែកជាបួនមុខពេទ្យមេគង្គលើបណ្តោយផ្លូវត្រសក់ផ្អែម

ផ្លូវបែកជាបួនមុខពេទ្យមេគង្គលើបណ្តោយផ្លូវត្រសក់ផ្អែម

ផ្លូវបែកជាបួនមុខពេទ្យមេគង្គលើបណ្តោយផ្លូវត្រសក់ផ្អែម

ផ្លូវបែកជាបួនមុខពេទ្យមេគង្គលើបណ្តោយផ្លូវត្រសក់ផ្អែម

ផ្លូវបែកជាបួនមុខពេទ្យមេគង្គលើបណ្តោយផ្លូវត្រសក់ផ្អែម

ផ្លូវបែកជាបួនមុខពេទ្យមេគង្គលើបណ្តោយផ្លូវត្រសក់ផ្អែម

ផ្លូវបែកជាបួនមុខពេទ្យមេគង្គលើបណ្តោយផ្លូវត្រសក់ផ្អែម

ផ្លូវបែកជាបួនមុខពេទ្យមេគង្គលើបណ្តោយផ្លូវត្រសក់ផ្អែម

ផ្លូវបែកជាបួនមុខពេទ្យមេគង្គលើបណ្តោយផ្លូវត្រសក់ផ្អែម

ផ្លូវបែកជាបួនមុខពេទ្យមេគង្គលើបណ្តោយផ្លូវត្រសក់ផ្អែម

ផ្លូវបែកជាបួនមុខពេទ្យមេគង្គលើបណ្តោយផ្លូវត្រសក់ផ្អែម

ផ្លូវបែកជាបួនមុខពេទ្យមេគង្គលើបណ្តោយផ្លូវត្រសក់ផ្អែម

ផ្លូវបែកជាបួនមុខពេទ្យមេគង្គលើបណ្តោយផ្លូវត្រសក់ផ្អែម


កម្រងអនុស្សាវរីយ៍កូនស្រីគឹម វរលក្ស (ភាគទី២)

ខែមិថុនា 9, 2009

គឹម វរលក្សក្នុងខែទីដំបូង

គឹម វរលក្សក្នុងខែដំបូង

គឹម វរលក្សកើតនៅថ្ងៃចន្ទ័ទី៣១ ខែមិគសិរ ព.ស.២៥៥១ ឬថ្ងៃចន្ទ័ទី៣១ ខែធ្នូ ឆ្នាំ២០០៧
វេលាម៉ោង ១០ .៣០នាទីព្រឹក នៅមន្ទីរពេទ្យកាលម៉ែត ក្រុងភ្នំពេញ។ ចំពោះឆ្នាំសត្វទាំង១២
របស់ខ្មែរវិញ វរលក្សកើតចំសត្វជ្រូក (ឬជ្រូកមាសចំពោះឆ្នាំសត្វក្នុងប្រក្រតិទិនចិន)។

តើឈ្មោះ “វរលក្ស” មានន័យដូចម្តេច?
វរលក្ស” មកពីការផ្សំពាក្យពីរបញ្ចូលគ្នាគឺ “វរ” និង “លក្ស”។
- ពាក្យ “វរ” = “ពរ” មានន័យថា ប្រសើរ, ខ្ពស់ខ្ពស់, លើសលន់, ថ្លៃថ្លា; ជាចម្បង;
ដែលគួរប្រាថ្នា, គួរចង់បាន, គួរជ្រើសយក; ដែលគួរសូម,… ។
ឧទាហរណ៍ ៖ វរគុណ= គុណដ៏ប្រសើរ, វរបិតា= បិតាប្រសើរ,
វរមិត្ត= មិត្រប្រសើរ, វររាជ= ស្តេចប្រសើរ
- ពាក្យ “លក្ស” មានន័យថាសញ្ញាណឬលក្ខណៈដ៏ល្អប្រសើរនិងវៃឆ្លាត។ឧទាហរណ៍
ស្ត្រីគ្រប់លក្ខណ៍= ស្ត្រីដែលបរិបូណ៌ដោយលក្ខណៈល្អ។
ដូច្នេះ “វរលក្ស” មានន័យថា ជាស្រ្តីដែលមានលក្ខណៈសម្បត្តិដ៏ប្រសើរ និងប្រាជ្ញាវៃឆ្លាត។

ដោយសារសល់តែប៉ុន្មានម៉ោងប៉ុណ្ណោះឆ្នាំសកលចាស់២០០៧ត្រូវផ្លាស់ចូលឆ្នាំសកលថ្មី
២០០៨នោះ នៅក្នុងលិខិតចុះបញ្ជីជាតិ ខ្ញុំនិងក្រុមគ្រួសារបានសម្រេចចិត្តលើកទៅមុខមួយ
ថ្ងៃ ដោយសន្មត់យកថ្ងៃទី០១ ខែមករា ឆ្នាំ២០០៨ជាថ្ងៃកំណើតសម្រាប់ប្រើប្រាស់ជាផ្លូវការ​ ទូទៅវិញ។

គឹម វរលក្សក្នុងខែទីដំបូង

គឹម វរលក្សក្នុងខែដំបូង

គឹម វរលក្សក្នុងខែទីដំបូង

គឹម វរលក្សក្នុងខែដំបូង

គឹម វរលក្សក្នុងខែទីដំបូង

គឹម វរលក្សក្នុងខែដំបូង

គឹម វរលក្សក្នុងខែទីដំបូង

គឹម វរលក្សក្នុងខែដំបូង

គឹម វរលក្សក្នុងខែទីដំបូង

គឹម វរលក្សក្នុងខែដំបូង

គឹម វរលក្សក្នុងខែទីដំបូង

គឹម វរលក្សក្នុងខែដំបូង


ភ្ញៀវទេសចរនៅតំបន់សៀមរាបអង្គរថយចុះ១៤%

ខែមិថុនា 6, 2009

ភ្ញៀវទេសចរណ៍កំពុងអង្គុយរងចាំមើលថ្ងៃអស្តង្គតពីលើភ្នំបាខែង

ភ្ញៀវទេសចរណ៍កំពុងអង្គុយរងចាំមើលថ្ងៃអស្តង្គតពីលើភ្នំបាខែង

ភ្ញៀវទេសចរនៅតំបន់សៀមរាបអង្គរថយចុះ១៤%

ក្រសួងទេសចរណ៍អំពាវនាវឱ្យសេវាកម្មនានាបន្ធូរបន្ថយតំលៃ

រាជធានីភ្នំពេញ ៖ នៅសណ្ឋាគារអង្គរសេនជូរី ខេត្ដសៀមរាប កាលពីព្រឹកថ្ងៃទី៣ មិថុនា មាន
បើកកិច្ចប្រជុំស្ដីពីសភាពការណ៍ទេសចរណ៍បច្ចុប្បន្ន ក្រោមអធិបតីភាពលោកថោង ខុន រដ្ឋមន្ដ្រី
ក្រសួងទេសចរណ៍ អមដោយលោក ប៊ុន ថាឫទ្ធិ អភិបាលរងខេត្ដសៀមរាប និងមានការចូលរួម
ពីបណ្ដាអង្គភាពស្ថាប័នពាក់ ព័ន្ធគ្រប់ផ្នែក ព្រមទាំងសមាគមទេសចរណ៍ម្ចាស់សណ្ឋាគារផ្ទះ
សំណាក់ប្រមាណ៣០០នាក់ ។

តាមរបាយការណ៍លើកឡើងដោយលោក ង៉ូវ សេងកាក់ អនុប្រធានមន្ទីរទេសចរណ៍ខេត្ដ
សៀមរាប បានឱ្យដឹងថា ខេត្ដសៀមរាបនៅឆ្នាំ២០០៨ សរុបភ្ញៀវទេសចរមានចំនួន
២.២២៥.១៣៤នាក់ បើប្រៀប ធៀបឆ្នាំ២០០៧ (១.៩៩៦.២៩៥នាក់) កើនឡើង ១២,៩៦% ក្នុង
នោះភ្ញៀវទេសចរអន្ដរជាតិចំនួន ១,០៥៩.៨៧០នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០០៧
(១.១០៤.០៦៩នាក់) ថយចុះ៤% ។ ភ្ញៀវទេសចរ ជាតិចំនួន ១. ១៩៥.២៦៤នាក់បើប្រៀបធៀប
ឆ្នាំ២០០៧ (៨៩២.២២៦នាក់) កើនឡើង៣៣% ។

ដោយឡែកសំរាប់៤ខែដើមឆ្នាំ២០០៩នេះ ខេត្ដសៀមរាបទទួលបានភ្ញៀវទេសចរ សរុប
៩១០.៧៣៤នាក់ ក្នុងនោះភ្ញៀវទេសចរអន្ដរជាតិ មានចំនួន៣៨៤.៦២៩នាក់ បើប្រៀបធៀបទៅ
នឹងឆ្នាំ២០០៨ (៤៤៧.៤៩៥ នាក់) មានការថយចុះ១៤% ។ ភ្ញៀវទេសចរជាតិមានចំនួន
៥២៦.១០៥នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ ២០០៨ (៤៥០.៨២៩នាក់) មានការកើនឡើង
១៦,៦៩%។
របាយការណ៍បានឱ្យដឹងទៀតថា ខេត្ដសៀមរាបមានសណ្ឋាគារ១១៧ ស្មើនឹង ៨.៦៧៥បន្ទប់
ក្នុងនោះអ្នក វិនិយោគបរទេស១៨សណ្ឋាគារ និងអ្នកវិនិយោគខ្មែរ៩៩ សណ្ឋាគារសរុបបុគ្គលិក
បំរើការងារ៦.៦៧៥នាក់ (ស្ដ្រី២.៧២០នាក់) និងកំពុងសាងសង់១៣សណ្ឋាគារ ស្មើនឹង
១.២៣៧បន្ទប់។
ផ្ទះសំណាក់មានចំនួន ២១២ស្មើនឹង២.៧៤៦បន្ទប់ ក្នុងនោះអ្នកវិនិយោគបរទេស៣១ផ្ទះ
សំណាក់ និងខ្មែរ១៨១ផ្ទះសំណាក់ សរុប បុគ្គលិកបំរើការងារ៩៦៤នាក់ (ស្រី៦២២នាក់) ។
ភោជនីយដ្ឋាន១១៤ ក្នុងនោះអ្នកវិនិយោគបរទេស៥១ កន្លែង និងខ្មែរ៦៣កន្លែង មានបុគ្គលិក
បំរើការងារ១.៨២៥នាក់ (ស្រី១.១២៣នាក់) ។
លោកង៉ូវ សេងកាក់ បានបញ្ជាក់ថា មន្ទីរទេសចរណ៍ខេត្ដបានបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍
១១វគ្គសរុបចំនួន ៣.៤៤៧នាក់។ ម៉ាស្សាមានចំនួន៣៣កន្លែង បុគ្គលិកសរុប៤៦៦នាក់
(ស្រី៣៨៧នាក់)។ ថ្លែងសំណេះសំណាលក្នុងឱកាសនោះ លោកថោង ខុន រដ្ឋមន្ដ្រីក្រសួង
ទេសចរណ៍បានឱ្យដឹងថា វិបត្ដិ សេដ្ឋកិច្ចពិភពលោក បាននិងកំពុងបោកបក់ឆ្លងកាត់ពីអា
មេរិកចូលមកអឺរ៉ុប ហើយបន្ដដល់អាស៊ី ។ ជាមួយ គ្នានេះ វិស័យទេសចរណ៍នៅកម្ពុជាក៏បាន
រងផលប៉ះពាល់នូវវិបត្ដិនេះផងដែរ បូកផ្សំជាមួយវិបត្ដិនយោ បាយនៅប្រទេសថៃផងនោះ។
លោករដ្ឋមន្ដ្រីបញ្ជាក់ថា ភ្ញៀវទេសចរអន្ដរជាតិ ដែលចូលមកកម្ពុជាតាមច្រក ប្រទេសថៃ ទាំង
ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសមាន៣៥% ចំណែកច្រកប្រទេសវៀតណាមពីមុន៣២% ឥឡូវ
ឡើងដល់៣៤% ប្រហាក់ប្រហែលប្រទេសថៃដែរ មានន័យថា ភ្ញៀវទេសចរបានប្ដូរទិសដៅ
ក្នុងការចូលមកទស្សនាកម្ពុជា ។
នៅក្នុងដំណាក់កាលបច្ចុប្បន្ននេះ ភ្ញៀវទេសចរនៅខេត្ដសៀមរាបមានការធ្លាក់ចុះ ពោលគឺ៤ខែ
ដើមឆ្នាំ ២០០៩ ធ្លាក់ចុះ១៤% ខណៈនៅភ្នំពេញកើនឡើង១២%។ ដើម្បីជួយស្ដារខេត្ដ
សៀមរាបឡើងវិញ គឺ យើងត្រូវចូលរួមទាំងអស់គ្នា ហើយជាយុទ្ធសាស្ដ្រគឺយើងបានបើកច្រក
ខេត្ដព្រះសីហនុ ទាំងផ្លូវទឹក និង ផ្លូវអាកាស ដែលព្រលានយន្ដហោះនៅខេត្ដព្រះសីហនុ
គ្រោងនឹងសម្ពោធដំណើរការនៅខែកក្កដា ខាងមុខ នេះហើយ ។ ភ្ញៀវទេសចរដែលមកតាម
ខេត្ដព្រះសីហនុមាន៤០% ចង់មកលេងអង្គរវត្ដ។ ជាមួយគ្នានេះ ដែរ លោកថោង ខុន បាន
អំពាវនាវសូមឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជួយបន្ធូរបន្ថយតំលៃនៃការចុះផ្សាយ និងសុំ
ឱ្យសណ្ឋាគារ ឬផ្ទះសំណាក់នៅទីនេះ (សៀមរាប) ជួយបញ្ចុះតំលៃផងដែរ។ លោករដ្ឋមន្ដ្រី
បានលើក ឡើងថា ក្រសួងទេសចរណ៍មានយុទ្ធសាស្ដ្រ៥ចំណុច ទី១-គឺការផ្សព្វផ្សាយ
ទី២-ការសំរួលការធ្វើដំណើរ និងការដឹកជញ្ជូន ទី៣-ការបញ្ចុះតំលៃដើម្បីទាក់ទាញភ្ញៀវ
ទី៤-ពង្រឹងគុណភាពផលិតផលទេសចរណ៍ និង ទី៥-ជំរុញឱ្យមានទេសចរណ៍ក្នុងស្រុក
ឱ្យបានកាន់តែប្រសើរឡើងថែមទៀត ។ ក្នុងឱកាសនោះដែរ ក៏មាន ការជជែកពិភាក្សា
និងការលើកឡើងរបស់ផ្នែកឯកជនស្ដីពីភាពអសកម្មមួយចំនួន ពាក់ព័ន្ធនឹងវិស័យ
ទេសចរណ៍នេះ សំដៅធ្វើយ៉ាងណា កុំឱ្យភ្ញៀវទេសចរអន្ដរជាតិដែលបានមកទស្សនានៅ
កម្ពុជា មានការអាក់អន់ ស្រពន់ចិត្ដ ដែលកន្លងមកនេះ គេតែងសង្កេតឃើញនូវភាពអវិជ្ជមាន
មួយចំនួនបានកើតឡើង នៅតាម ច្រកទ្វារអន្ដរជាតិប៉ោយប៉ែត បង្កឡើងដោយសមត្ថកិច្ចពាក់
ព័ន្ធដែលខ្វះភាពរួសរាយរាក់ទាក់ និងបង្កបញ្ហា ផ្សេងៗជាច្រើនទៀត ។
(អត្ថបទស្រង់ចេញទាំងស្រុងពីកាសែតកោះសន្តិភាពចុះឆ្នាំទី៤២ លេខ៦៦៦៨
ថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០០៩)
___________________
ប្រភពបន្ថែម ៖
- កាសែតកោះសន្តិភាព


កម្រងអនុស្សាវរីយ៍កូនស្រីគឹម វរលក្ស (ភាគទី១)

ខែមិថុនា 4, 2009

នឹកៗទៅ!!! ពេលវេលាចំជាដើរលឿនទៅមុខយ៉ាងឆាប់រហ័សណាស់ មួយរយៈពេលខ្លីបំផុត
ដែលខ្ញុំបានត្រឡប់ទៅលេងគ្រួសាររបស់ខ្ញុំនៅឯទីក្រុងភ្នំពេញ ជាពិសេសខ្ញុំបានបង្កនូវភាព
ស្និទស្នាលជាមួយកូនស្រីដ៏គួរឱ្យស្រឡាញ់ដែលបែកគ្នាអស់រយៈកាលវែងគួរសមបន្ទាប់
ខ្ញុំបានទទួលអាហារូបករណ៍មករៀននៅបាងកក ប្រទេសថៃ។
ថ្ងៃនេះ ខ្ញុំបានទូរសព្ទ័ទៅលេងប្រពន្ធនៅស្រុកខ្មែរ ខ្ញុំបានទទួលការ រៀបអំពីកូនរបស់ខ្ញុំពី
ប្រពន្ធថា កាលពីយប់ម្សិលមិញ កូនស្រីវរលក្សបានយករូបអាពាហ៍ពិពាហ៍ខ្ញុំនិងប្រពន្ធដែល
ដាក់តាំងនៅក្នុងបន្ទប់របស់ខ្ញុំមកមើលនិងថើប បន្ទាប់មកដេកឳបនឹងស្រែកហៅ
“ប៉ាៗ ម៉ាក់ៗ” រហូតដល់ដេកលក់ទៅ។ លុះព្រឹកឡើង នាងក៏បានយកទូសព្ទ័ដៃយាយ
របស់នាងមកទូសព្ទ័ទៅរកម្តាយរបស់នាងតែម្តង។ ហឺហឺ!!! រៀបរាប់ទៅរៀបរាប់មកធ្វើឪ្យខ្ញុំ
នឹកដល់កូនខ្ញុំមែនទែនតែម្តង។ ហេតុដូច្នេះ មានតែយករូបនាងមកមើលនិងនឹកមមៃដល់
ប៉ុណ្ណោះ ដោយតាមរយៈការចង់កម្រង់រូបថតអនុវស្សាវរីយ៍នេះទៅចុះ!!!!។

កូនស្រីវរលក្សនិងម្តាយ

កូនស្រីវរលក្សនិងម្តាយ

កូនស្រីវរលក្សថតនៅខែឧសភា ២០០៩

កូនស្រីវរលក្សថតនៅខែឧសភា ២០០៩

កូនស្រីវរលក្សថតនៅខែឧសភា ២០០៩

កូនស្រីវរលក្សថតនៅខែឧសភា ២០០៩

កូនស្រីវរលក្សថតនៅខែឧសភា ២០០៩

កូនស្រីវរលក្សថតនៅខែឧសភា ២០០៩

កូនស្រីវរលក្សថតនៅខែឧសភា ២០០៩

កូនស្រីវរលក្សថតនៅខែឧសភា ២០០៩


នំលម្អងរំចេកឬដណ្តប់ភួយ

ខែមិថុនា 1, 2009

05

នំលម្អងរំចេកឬដណ្តប់ភួយ

ថ្ងៃនេះ អ៊ុំរបស់ខ្ញុំបានធ្វើនំម្យ៉ាង មានឈ្មោះថានំលម្អងរំចេក ឬនំដណ្ដប់ភួយនៅផ្ទះរបស់
គ្រួសារខ្ញុំឯក្រុងភ្នំពេញ។ ដោយនំនេះមានឈ្មោះគួរឲ្យចាប់រម្មណ៏ ខ្ញុំបានគិតក្នុងចិត្តថា
ប្រហែលគ្រឿងផ្សំរបស់វាលាយផ្សំជាមួយលម្អងផ្ការំចេក[1]  ឬធាតុណាមួយនៃដើមរំចេក
នេះហើយមើល៎ទៅ ក្នុងន័យឲ្យមានឱជារស់ឬមានក្លិនគួរឲ្យចង់ញ៉ាំ!!! តែផ្ទុយទៅវិញ
បន្ទាប់ពីបានជជែកដេញសួរមួយសន្ទុះជាមួយគ្នាមក នំនេះគ្មានចំណែកណាមួយនៃដើម
រំចេកមកផ្សំជាមួយទល់តែសោះ គឺគេ(ប្រហែល)ប្រៀបធៀបទៅនឹងផ្ការំចេកដែលមាន
ផ្កាពណ៌សនិងចេញជាខ្ព[2]  មានដុំលម្អងធំៗក្នុងស្រទាប់ ក្លិនក្រអូបឆ្អិតទៅវិញ។

បើដូច្នោះ តើនំលម្អងរំចេក ឬនំដណ្ដប់ភួយ[3] នេះជានំបែបណាទៅ?

នំលម្អងរំចេកជានំម្យ៉ាងដែលបច្ចុប្បន្នកម្រនឹងឃើញឬលក់នៅលើទីផ្សារសាធារណៈឬនៅ
តាមដងផ្លូវក្នុងភូមិស្រុកទៀតណាស់។ នំនេះមានរស់ជាតិផែ្អមឆ្អិតនិងឆ្ងាញ់ពិសា,  មាន
រូបរាងទ្រវែងមូលប្រមាណមួយចង្អាមកូនក្មេងនិងទំហំប៉ុនមេដៃមនុស្សចាស់ ឬធំទ្រឹស្តិ
ជាងនេះបន្តិច, មានពណ៏សក្បោះដូចផ្ការំចេកដែលបានពោលខាងលើមកនិងអាចរក្សា
ទុកបានយូរទៀតផង។ ស្នូលរបស់វាច្របាច់កូរលាយផ្សំគ្នាពីផ្លែដូងចាស់ល្មមដែលកុះរួច,
ល្ង, ស្ករស ឬស្ករត្នោត និងពេលខ្លះគេបន្ថែមសណ្ដែកដី ដើម្បីឲ្យមានកាន់ឆ្ងាញ់មួយ
កម្រិតទៀត។ រីឯសំបក់រុំស្នូលនេះវិញធ្វើឡើងពីម្សៅអង្ករដំណើបដែលបានត្រាំមួយសន្ទុះ
និងបុកឬកិនដោយម៉ាស៊ីនឲ្យបានម៉ត់ល្អតែម្តង។  ម្សៅអង្ករដំណើបដ៏ម៉ត់ល្អនេះ ត្រូវយក
ទៅរោយក្នុងខ្ទះកំពុងក្ដៅដោយប្រើតម្រង់ ឬស្បៃ រួចក្របមួយសន្ទុះ ទើបយកស្នូលដាក់
ចូលរុំយកតែម្តងជាការស្រេច៕

ការបរិយាយខាងលើនេះ វាហាក់ដូចជាគ្មានអ្វីគួរឲ្យលំបាកទល់តែសោះ ប៉ុន្តែផ្ទុយទៅវិញ
នំនេះត្រូវការភាពអត់ធ្មត់និងផ្ចិតផ្ចង់បន្តិចទើបអាចទៅរួច។ ជាឧទាហរណ៍  ដើមឡើយ
នៅឯស្រុកព្រៃកប្បាសក្នុងខេត្តតាកែវ ភូមិស្ពៃនិងភូមិត្រពាំងទា មានមនុស្សម្នារស់នៅ
ទីនេះមួយចំនួនធំតែងតែធ្វើនំលម្អងលំចេកនេះក្នុងឱកាសពិធីបុណ្យផ្សេងៗ រីឯបច្ចុប្បន្ន
កម្រនឹងឃើញអ្នកភូមិធ្វើនំនេះទៀតណាស់ រហូតដល់ក្មេងៗមួយចំនួនស្ទើរភ្លេចឈ្មោះ
និងធ្ងល់ជាខ្លាំងពីរបៀបធ្វើយ៉ាងម៉េចទើបយកម្សៅអង្ករដំណាប់នេះមករុំបានទៀតផង?
និយាយទៅនិយាយមក ខ្ញុំពិតជាមានសំណាងមែនទែនមិនគ្រាន់តែឃើញនិងជ្រាបពី
របៀបធ្វើទេ ថែមទាំងបានញ៉ាំនំដ៏មានរស់ជាតិនេះទៀតពីដៃអ្នកភូមិជើងចាស់ គឺអ៊ុំរបស់
ខ្ញុំផ្ទាល់តែម្តង។៚

ស្នូលនំធ្វើអំពីល្ងនិងដូង (ឆ្វេង) និងម៉្សៅដំណើប

ស្នូលនំធ្វើអំពីល្ងនិងដូង (ឆ្វេង) និងម៉្សៅដំណើប

របៀបធ្វើនំលម្អងរំចេក

របៀបធ្វើនំលម្អងរំចេក

អ៊ុំរបស់ខ្ញុំកំពុងអង្គុយធ្វើនំលម្អងរំចេក

អ៊ុំរបស់ខ្ញុំកំពុងអង្គុយធ្វើនំលម្អងរំចេក

នេះហើយ៎បាទ!!!នំលម្អងរំចេកឬដណ្តប់ភួយនោះ

នេះហើយ៎បាទ!!!នំលម្អងរំចេកឬដណ្តប់ភួយនោះ


[1] រំចេក   ស.  ( ន. )  (លាំច្យើក អ. ថ. លុ័មចៀក) ឈ្មោះ​ប្រទាល​ធំ ឬ​រុក្ខ​ជាតិ​មួយ​ប្រភេទ​​ ស្លឹក​វែង​ៗ មាន​បន្លា​នៅ​ហាម​ទាំង​ពីរ​ខាង ដើម​មាន​សាច់​សាញ​ជា​សរសៃ​ៗ មាន​ឫស​ដុះ​សំយុង ​ដូច​ជា​ពួរ ផ្កា​ចេញ​ជា​ខ្ព មាន​ដុំ​លំអង​ធំ​ៗ​ក្នុង​ស្រទាប់ ក្លិន​ក្រអូប​ឆ្អិត ស្លឹក​ប្រើ​ការ​ត្បាញ​កន្ទេល, សម្ពៀត ជាដើម​បាន :  កន្ទេល​រំចេក, សម្ពៀត​រំចេក ។

[2] ខ្ព  ( ន. )  សំណុំ​ផ្កា​ដូង, ផ្កា​ស្លា​ជាដើម : ផ្កា​ដូង​មួយ​ខ្ព, ផ្កា​ស្លា​មួយ​ខ្ព ។

[3] អ្នកភូមិស្ពៃ និងភូមិត្រពាំងទា ស្រុកព្រៃកប្បាស ខេត្តតាកែវហៅថានំដណ្ដប់ភួយ​ ឬនំលម្អងរំចេក។


តាមដាន

Get every new post delivered to your Inbox.